This is Chin Vannara's Typepad Profile.
Join Typepad and start following Chin Vannara's activity
Join Now!
Already a member? Sign In
Chin Vannara
Recent Activity
http://www.khmer.rfi.fr/asia/20120228-la-Chine-appelee-a-refoemer-son-economie ដោយ សៀក សារិន « ប្រទេសចិន​នឹង​ត្រូវ​​ធ្វើការ​ប្តូរប្រែ​គំរូ​សេដ្ឋកិច្ច​របស់​ខ្លួន ​"​ ​នេះ​ជាការ​អំពាវនាវ​របស់​ធនាគារ​ពិភពលោក​ដែល​ទីក្រុង​ប៉េកាំង​បាន​ ផ្សព្វផ្សាយ​ឲ្យដឹង​កាលពី​ម្សិលមិញ។​ ធនាគារ​ពិភពលោក​បាន​ប្រមើលថា​ ​ អត្រា ​កំណើន​សេដ្ឋកិច្ច​ចិន​ដែលមាន​ប្រមាណ​១០%​ក្នុង១ឆ្នាំៗ​នារយៈកាល​៣០ឆ្នាំ​ កន្លងទៅ ​ ​នឹងត្រូវ​ធ្លាក់​ស្រុត​មកនៅ​ត្រឹម​៥ឬ៦%​ប៉ុណ្ណោះ​ក្នុង១ឆ្នាំៗ​ សម្រាប់​រយៈពេល​២០ឆ្នាំ​ខាងមុខនេះ។ បទ​អន្តរាគមន៍​របស់​សៀក សារិន ស្តាប់ (04:49) More 28/02/2012 by សៀក សារិន ប្រទេសចិន​ដែលបាន​ស្គាល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំង​អស្ចារ្យ​ពុំដែល​មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​ ​ ពោលគឺ​មាន​អត្រា​ប្រមាណ​១០%​ក្នុង១ឆ្នាំៗ​នារយៈកាល​៣០ឆ្នាំ​កន្លងទៅ ​ ​ឥឡូវនេះ​បាន​ឈាន​ដល់​ដំណាក់ការ​មួយថ្មី​ដែលជា​ដំណាក់ការ​នៃ​ប្រទេស​ដែល​សេដ្ឋកិច្ច​មាន​លក្ខណៈ​ពេញវ័យ​។​ ដូច្នេះ​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ក៏​ត្រូវ​ធ្លាក់​ស្រុត​​ចុះ​ ​ លែងមាន​លក្ខណៈ​ជា​អត្រា​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ក្មេងខ្ចី​កំពុង​ស្ទុះ​អភិវឌ្ឍន៍​ទៀតហើយ។ “សេដ្ខកិច្ច​ចិន​ចាំបាច់​ត្រូវតែ​ធ្វើការ​កែទម្រង់​ឲ្យបាន​ស៊ីជម្រៅ​ដើម្បី​អនុលោម​តាម​ស្ថានភាព​ថ្មី​របស់ខ្លួន”។​ នេះ​ជាការ​អំពាវនាវ​របស់​ធនាគារ​ពិភពលោក​ដែល​ទីក្រុង​ប៉េកាំង​បាន​ផ្សាយឲ្យដឹង​កាលពី​ថ្ងៃចន្ទ​ទី២៧​កុម្ភៈ​ឆ្នាំ២០១២​ម្សិលមិញ។ គួរកត់​សម្គាល់ថា​ ​ ជាមួយ​នឹង​ល្បឿន​ដ៏​លឿន​អស្ចារ្យ​នៃ​អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​ដែលមាន​ប្រមាណ​១០%​ក្នុង១ឆ្នាំៗ​ នារយៈពេល​៣០ឆ្នាំ​កន្លងទៅ​ ​ ប្រទេសចិន​បាន​​ប្រែក្លាយ​ទៅជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក​ឋិតនៅ​ពីក្រោយ​សហរដ្ឋ​អាមេរិក​។​ ក៏ប៉ុន្តែ​សេណារីយោ​នេះ​បាន​ឈានដល់​វគ្គចុងក្រោយ​របស់​ខ្លួន។​ បើយោងតាម​ការសិក្សា​របស់​ធនាគារ​ពិភពលោក​ដែល​បានផ្សាយ​ឲ្យដឹង​នៅពេល​ថ្មីៗនេះ​ ​ នៅ​រយៈពេល​២០ឆ្នាំ​ខាងមុខនេះ​ ​ អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​នឹង​ត្រូវ​ធ្លាក់​មកនៅ​ត្រឹម​៥ឬ៦%​ក្នុង១ឆ្នាំៗ​ ​ ពោលគឺ​ត្រូវ​ធ្លាក់ស្រុត​បាត់បង់​អស់​ប្រមាណ​ជា​ពាក់កណ្តាល។... Continue reading
Posted Mar 3, 2012 at Chin Vannara's blog
http://www.khmer.rfi.fr/Q-and-A-on-property-tax-in-cambodia ដោយ សេង ឌីណា ពន្ធលើ​អចលនទ្រព្យ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ចាប់ផ្តើម​អនុវត្ត កាលពី​ឆ្នាំ​២០១១​កន្លងទៅ។ ពន្ធលើអចលនទ្រព្យ​ត្រូវបាន​បង្កើតឡើង ដោយ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការ​គ្រប់គ្រង​ឆ្នាំ​២០១០ (ច្បាប់​ចុះថ្ងៃ​ទី៩ ធ្នូ ២០០៩) ដើម្បី​ជាប្រយោជន៍​ដល់ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ (រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់)។ ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​ជុំវិញ​ការ​​​គណនា​ប្រាក់ពន្ធ​អចលនទ្រព្យ។ សំណួរទី១-​តើ​អចលនទ្រព្យ​ប្រភេទណា​ខ្លះ​ ដែល​ត្រូវ​ជាប់ពន្ធ? ជាគោលការណ៍ ពន្ធលើ​អចលនទ្រព្យ​មាន​វិសាលភាព នៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ ក៏ប៉ុន្តែ ជា​ជំហាន​ដំបូង ច្បាប់​កំណត់​យក​ពន្ធ​តែ​ទៅលើ​អចលនទ្រព្យ​ដែល​​​ស្ថិត​នៅ​ក្នុង​ភូមិសាស្រ្ត​រដ្ឋបាល​​​​រាជធានី​ភ្នំពេញ និង​ក្នុង​​ក្រុង​ នៃ​ខេត្ត​នានា​តែ​ប៉ុណ្ណោះ។ នេះមានន័យថា អចលនទ្រព្យ ដែល​នៅតាម​ភូមិ ឃុំ ស្រុក ដែល​នៅ​ក្រៅ​ក្រុង (ក្រៅ​ទីរួមខេត្ត) មិន​ទាន់​ត្រូវ​​ជាប់ពន្ធ​នៅឡើយទេ នៅពេលនេះ។​ ម្យ៉ាងទៀត អចលនទ្រព្យ ដែល​ត្រូវ​ជាប់​ពន្ធ លុះត្រា​តែ​​​អចលនទ្រព្យ​នោះ​មាន​តម្លៃ​លើស​ពី ១០០​លាន​រៀល (២ម៉ឺន ៥ពាន់​ដុល្លារ​អាមេរិក)។ អចលនទ្រព្យ​... Continue reading
Posted Mar 3, 2012 at Chin Vannara's blog
Chin Vannara is now following The Typepad Team
Mar 3, 2012